ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យបើកដំណើរការផ្សារកណ្តាលឡើងវិញ ចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media July 27, 2021
    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យបើកដំណើរការផ្សារកណ្តាលឡើងវិញ ចាប់ពីថ្ងៃនេះទៅ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។

    ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារកណ្តាល តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

    Share This Post: