កូវីដ-១៩
ក្រសួងសុខាភិបាលរកឃើញមេរោគបំប្លែងថ្មី Delta ៣៩ករណីទៀត លើអ្នកដំណើរមកពីបរទេស,បុគ្គលិកសុខាភិបាល និងពលរដ្ឋក្នុងសហគមន៍
BY Khmernote Media
July 27, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បារកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាល ចំនួន៤នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ (ស្រី៣នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលមិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់ (ស្រី៤នាក់) ដែលមានលំអិតដូចខាងក្រោម៖
