ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ ត្រឹមរយៈពេលតែ១ព្រឹក ប្រទេសវៀតណាមកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២,៧៦២ ករណីបាត់ទៅហើយ

    BY autoadmin July 27, 2021
    ព្រឹកនេះ ត្រឹមរយៈពេលតែ១ព្រឹក ប្រទេសវៀតណាមកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២,៧៦២ ករណីបាត់ទៅហើយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២,៧៦២ ករណី នៅក្នុងរបាយការណ៍ពេលព្រឹករបស់ខ្លួន ដែលចេញពីតំបន់ចំនួន ២១ នៅទូទាំងប្រទេស ហើយភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ដោយមានករណីចំនួន ១,៨៤៩ ត្រូវបានបញ្ជាក់។ ក្នុងចំណោមអ្នកជំងឺថ្មីៗទាំងអស់ មានអ្នកជំងឺ ២,២២៤ នាក់ ត្រូវបានគេរកឃើញនៅកន្លែដាងចត្តាឡីស័ក និង ៥៣៨ នាក់ នៅក្នុងសហគមន៍។

    ជាមួយនឹងការបន្ថែមតួលេខថ្មីៗទាំងនេះ វានាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងស្រុកសរុបចំនួន ១០៥,២៨៧ នាក់ ដែលកត់ត្រាចេញពីទីក្រុងនិងខេត្តចំនួន ៦២ ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមកាលពី ៣ ខែមុន។ ក្នុងនោះមានអ្នកជំងឺចំនួន ២១,៣៤០ នាក់ បានជាសះស្បើយ និងមានអ្នកជំងឺចំនួន ៥២៤ នាក់ បានស្លាប់។ គិតមកទល់នឹងពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋជាង ៤.៧៤ លាននាក់ ប៉ុន្តែមានតែ ៤២៣,០៧១ នាក់ប៉ុណ្ណោះ ដែលបានទទួលពីរដូស៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: