ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីឥណ្ឌូនេស៊ី៖ ប្រទេសជាសមាជិកអាស៊ានប្រៀបដូចជាតួរអង្គ Avengers អីចឹង ក្នុងការទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មពិភពលោក

    BY Khmernote Media September 13, 2018
    ប្រធានាធិបតីឥណ្ឌូនេស៊ី៖ ប្រទេសជាសមាជិកអាស៊ានប្រៀបដូចជាតួរអង្គ Avengers អីចឹង ក្នុងការទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មពិភពលោក

    បើតាមលោក Joko Widodo ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសដែលជាសមាជិក អាស៊ានទាំងអស់បានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់សង្គ្រាមពាណិជ្ជកម្មពិភពលោក។ លោកបានធ្វើការប្រៀបធៀបស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មពិភព ដែលកំពុងកើតមានសព្វថ្ងៃនេះទៅនឹងខ្សែភាពយន្ត Avengers: Infinity War ថា ប្រសិនបើអាមេរិកតំណាងដោយតួអង្គ Marvel supervillain Thanos នោះ ប្រទេសសមាជិកអាស៊ានទាំងអស់នឹងតំណាងឲ្យតួអង្គជាក្រុម Avengers ដែលធ្វើការរួមគ្នាដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមក្នុងពិភពលោកកើតមានឡើង។

    គួរម្លឹកជូនថា អាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតដូចជាចិន កាណាដា និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ត្រូវបានគេមើលឃើញថា កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ ជាក់ស្តែងការពីពេលថ្មីៗ នេះ អាមេរិកបានសម្រេចដំឡើងពន្ធនាំចូលចំពោះផលិតផលរបស់ចិនដែលនាំមកលក់ក្នុងអាមេរិក ហើយចិនក៏បានដំឡើងពន្ធលើ ផលិតផលអាមេរិកដែលត្រូវនាំយកមកលក់ក្នុងប្រទេសចិនដូចគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay