ស្នងការខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាលួចត្រង់ស្វូអគ្គិសនីនៅចំណុចមុខបូរីគុជអាស៊ី ឃាត់ខ្លួនបាន៣នាក់
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣៖០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានធ្វើការបង្ក្រាបមុខសញ្ញាលួចត្រង់ស្វូអគ្គិសនីនៅចំណុចមុខបូរីគុជអាស៊ី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន)
២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងបច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកដោះត្រង់ហ្វូ ។ (ឃាត់ខ្លួន)
៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។(ឃាត់ខ្លួន)
រីឯបក្សពួក ០២នាក់ទៀតឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្ត។ វត្ថុតាងចាប់យកបានរួមមាន៖
ទី១.ដែកដង្កាប់ចំនួន ០១, សោរលេខ១៩, សោរលេខ២៤ ចំនួន០២ដើម, ក្បាលលេខ១៧ ចំនួន ០១ដើម
ទី២.កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២, ម៉ូតូ១គ្រឿងម៉ាកHONDA.C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ:ព្រះសីហនុ1D.3909 ។
ទី៣.ត្រង់ស្វូម៉ាកFYJi ELECTRiC មួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុង ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី បញ្ជូនទៅផ្តន្ទាទោស ៕










ដោយ៖ បងម៉េង ខ្មែរណូត