ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អនុញ្ញាតឲ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ និងចែកចាយបាននៅកម្ពុជា
BY Khmernote Media
July 27, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហ័រណ នីហរ័ណ ឱសថអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ១៩ នៅក្នុងឃ្លាំង ដើម្បីធានឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
