កូវីដ-១៩

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ សរុបចំនួន ៧,៩១១ ករណី សម្រាប់តួលេខថ្ងៃអង្គារម្សិលមិញនេះ

BY
autoadmin
July 28, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៥,១៤៩ ករណីផ្សេងទៀត ចេញពីតំបន់ចំនួន ២៩ កាលពីយប់ថ្ងៃអង្គារ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបមានចំនួន ៧,៩១១ ករណី សម្រាប់តួលេខថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១​ ។ ទីក្រុងហូជីមិញបានរាយការណ៍ពីករណីថ្មីចំនួន ៤,៤៦៩ ករណី បន្ទាប់មកខេត្តជិតខាងរបស់ខ្លួន គឺខេត្តដុងណៃ ចំនួន ១២០ ករណី​, ខេត្តឡុងអាន ៧៥ ករណី និងខេត្ដប៊ិញដុង ៧៩ ករណី។

ជាមួយនឹងតួលេខថ្មីចុងក្រោយនេះ ធ្វើឱ្យទីក្រុងហូជីមិញមានករណីជំងឺ COVID-19 សរុបទាំងអស់ ៧២,៧៤០ ករណី បន្ទាប់មកគឺខេត្តប៊ិញដុង ដែលមាន ៨,៩០៩ ករណី។ ប្រទេសវៀតណាមបានឈានដល់រលកទី៤ នៃការចម្លងក្នុងសហគមន៍អស់រយៈពេល ៣ ខែមកហើយ ហើយចាប់តាំងពីពេលនោះមក ការឆ្លងមានសរុបដល់ ១១០,៤៣៦ ករណី ដែលត្រូវបានកត់ត្រាចេញពីទីក្រុង និងខេត្តចំនួន ៦២ របស់ខ្លួន។ ប្រទេសនេះក៏បានរំសាយអ្នកជំងឺ COVID-19 ចំនួន ១,៦០២ នាក់ កាលពីថ្ងៃអង្គារ ដោយបង្កើនចំនួនការជាសះស្បើយដល់ ២២,៩៤៦ នាក់ នៅក្នុងចំណោមអ្នកជំងឺទាំងអស់ ១១៤,២០៤ ករណី ដែលត្រូវបានកត់ត្រាចាប់តាំងពីមានវត្តមានជំងឺ COVID-19 ជាលើកដំបូង៕

អត្ថបទ៖​ លីដា
ប្រភព៖ VNexpress

Share This Post: