ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រកាសស្វែងរកបុគ្គលរូបនេះ ក្រោយបានរត់គេចចេញពី មន្ទីរពេទ្យ ព្រះអង្គឌួង ទាំងមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩

    BY Khmernote Media July 28, 2021
    ប្រកាសស្វែងរកបុគ្គលរូបនេះ ក្រោយបានរត់គេចចេញពី មន្ទីរពេទ្យ ព្រះអង្គឌួង ទាំងមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬ ស្គាល់ ឬ មានទំនាក់ទំនងជាមួយឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសូមធ្វើការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ។

    ដោយមូលហេតុ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ ដោយសារតែការវះកាត់របួស ​ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង​ មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។

    សូមអ្នកបានជួប ឬ ស្គាល់ ឬ មានទំនាក់ទំនងជាមួយឈ្មោះខាងលើ តាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។

     

    Share This Post: