ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់អាមេរិក នឹងមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ
BY Khmernote Media
July 28, 2021
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ចំនួនជាង ១លានដូស ដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាតាមរយៈយន្តកាកូវ៉ាក់ (COVAX) ដោយចំនួនពាក់កណ្តាល នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទីសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ហើយនៅសល់ពីនោះ នឹងត្រូវមកដល់នៅថ្ងៃចន្ទ ទី២ ខែសីហា ខាងមុខនេះ។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ។
