រាប់អានពួកម៉ាកប្រយ័ត្នឲ្យមែនទែន កុំឲ្យរាប់អានប៉ះចំពួកម៉ាកបែបនេះ ធ្វើស៊ីគ្នាឯងយ៉ាងស្អាត
រាជធានីភ្នំពេញ៖ មិត្តភក្ដិលួចម៉ូតូមិត្តភក្តទៅលក់ យកលុយដើរចាយ រួចគេចខ្លួនបាត់កន្លះខែមកហើយ ត្រូវបានបងប្អូនម្ចាស់ម៉ូតូតាមរកឃេីញ នាំមករកមេីលដល់ហាងបញ្ចាំ ដែលទទួលទិញម៉ូតូគ្មានឯកសារនោះ តែពេលមកដល់ក៏លេចមុខក្រុមអ្នកកាងខាងហាងបញ្ចាំចេញមកបដិសេធថា មិនដែលបានទទួលទិញម៉ូតូពីជនសង្ស័យនោះទេ ហើយនាំគ្នាសំឡុតជនសង្ស័យម្នាក់នោះ តែខាងបងប្អូនម្ចាស់ម៉ូតូក៏ចូលទៅឃាត់ ឈានដល់កើតមានជម្លោះ ឈ្លោះប្រកែកគ្នាបែកផ្សែង ហើយក្រុមអ្នកកាងហាងបញ្ចាំបែរជាមករករឿងទាំងអ្នកសារព័ត៌មានដែលចុះទៅថត Live នៅទីនោះថែមទៀតផង ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញមុខ ហាងបញ្ចាំគ្មានឈ្មោះមួយកន្លែង ម្ដុំផ្សារឃ្លាំងរំសេវថ្មី ស្ថិតនៅផ្លូវ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រហូតទាល់តែសមត្ថកិច្ចខណ្ឌទួលគោក ចុះមកបំបែកកុំឲ្យមានការជួបជុំ និងនាំខ្លួនបុរសម្នាក់ដែលបងប្អូនជនរងគ្រោះចោទថាជាអ្នកយកម៉ូតូមកបញ្ចាំនោះ យកទៅប៉ុស្តិ៍ សួរនាំមួយជំហានសិនទើបស្ងប់ស្ងាត់ទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ជនសង្ស័យឈ្មោះ ហ៊ីម រតនា ភេទប្រុសអាយុ២០ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅម្តុំផ្លូវ រថភ្លើងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ លី សារិទ្ធ បានឱ្យដឹងថា រូបគេនឹងជនសង្ស័យជាមិត្តភក្ដិនឹងគ្នាកាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ពួកគេបានជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex-II ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HT-9212 ដើរលេងជាមួយគ្នា បន្ទាប់ពីដើរលេងដាច់យប់ពួកគេក៏នាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែងយីហោ “មរតក” នៅម្តុំផ្លូវភ្លោះអូឬស្សី សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ខណៈដែលរូបគាត់ដេកលក់បាត់ បែរជាជនសង្ស័យ(មិត្តភក្ដិ ) បានលួចយកម៉ូតូគេចខ្លួនបាត់ និងមិនអាចទាក់ទងបានឡើយ។
រហូតមកដល់យប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅម្តុំផ្សារដេប៉ូ រួចធ្វើការឃាត់ខ្លួនតែម្តង ហើយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងកន្លែងដែលយកម៉ូតូទៅលក់។ បើតាមសម្តីជនសង្ស័យបានឱ្យដឹងថា ម៉ូតូដែលខ្លួនលួចបាន យកទៅលក់នៅហាងបញ្ចាំមួយកន្លែង ម្ដុំផ្សារឃ្លាំងរំសេវថ្មី ស្ថិតនៅលើផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានតម្លៃ១៥០ដុល្លារ ដោយមិនបាច់មានឯកសារត្រឹមត្រូវ ហើយយកទៅចាយអស់ហើយ។ តែពេលមកដល់ក៏លេចមុខក្រុមអ្នកកាងខាងហាងបញ្ចាំចេញមកបដិសេធថា មិនដែលបានទទួលទិញម៉ូតូពីជនសង្ស័យនោះទេ ហើយនាំគ្នាសំឡុតជនសង្ស័យម្នាក់នោះ តែខាងបងប្អូនម្ចាស់ម៉ូតូក៏ចូលទៅឃាត់ ឈានដល់កើតមានជម្លោះ ឈ្លោះប្រកែកគ្នាបែកផ្សែង ហើយក្រុមអ្នកកាងហាងបញ្ចាំបែរជាមករករឿងទាំងអ្នកសារព័ត៌មានដែលចុះទៅថត Live នៅទីនោះថែមទៀតផង ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញមុខ ហាងបញ្ចាំគ្មានឈ្មោះមួយកន្លែង ម្ដុំផ្សារឃ្លាំងរំសេវថ្មី ស្ថិតនៅផ្លូវ២៤៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រហូតទាល់តែសមត្ថកិច្ចខណ្ឌទួលគោក ចុះមកបំបែកកុំឲ្យមានការជួបជុំ និងនាំខ្លួនបុរសម្នាក់ដែលបងប្អូនជនរងគ្រោះចោទថាជាអ្នកយកម៉ូតូមកបញ្ចាំនោះ យកទៅប៉ុស្តិ៍ សួរនាំមួយជំហានសិនទើបស្ងប់ស្ងាត់ទៅវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌ៧មករា ឲ្យមកយកជនសង្ស័យ ដើម្បីទៅចាត់ការទៅតាមនីតិវិធីច្បាប់បន្ត៕










ដោយ៖ បងម៉េង ខ្មែរណូត