ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ផ្អាកទទួលភ្ញៀវចូលទស្សនាជាបណ្ដោះអាសន្នចំនួន១៤ថ្ងៃ

    BY Khmernote Media July 29, 2021
    រមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ផ្អាកទទួលភ្ញៀវចូលទស្សនាជាបណ្ដោះអាសន្នចំនួន១៤ថ្ងៃ

    កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង,ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តប៉ៃលិន,ខេត្តបន្ទាយមានជ័យ,ខេត្តឧត្ដរមានជ័យ,ខេត្តព្រះវិហារ និងខេត្តសៀមរាប រយៈពេល១៤ថ្ងៃ គិតចាប់ពី២៣:៥៩នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីសំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)។

    ស្របតាមសេចក្តីប្រកាសបិទខ្ទប់ខេត្តចំនួន៨ របស់រាជរដ្ឋាភិបាលនេះផងដែរ នៅតំបន់ឧទ្យានជាតិគិរីរម្យក៏បានធ្វើការបិទការចូលទស្សនារយៈពេល១៤ថ្ងៃផងដែរ។ យោងតាមគណនីហ្វេសប៊ុក សំអឿន គីរីរម្យ បានឲ្យដឹងថា “សូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នាផងដែលចង់មកកម្សាន្តនៅឧទ្យានជាតិគិរីរម្យឥឡូវនេះត្រូវបានផ្អាកការចូលទស្សនាជាបណ្ដោះអាសន្នចំនួន 14 ថ្ងៃចាប់ពីថ្ងៃនេះតទៅសូមជួយចែករំលែកតៗគ្នាផងសូមអរគុណ”៕

    Share This Post: