អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទព្រំដែនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងនៃមេរោគប្រភេទដែលតា
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបិទព្រំដែនជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល ដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្ដីសម្រេច ស្ដីពីការបិទព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា(Detta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡងដ៍ អំពីការបិទព្រំដែនជាណ្ដោះអាសន្ន ចាប់ពីវេលាម៉ោង២៣ និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ អាជីវករ និងពាណិជ្ជករ) លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចជាអាទិ៍ករណីអ្នកជំងឺសង្គ្រោះបន្ទាន់ ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ