ព័ត៌មានជាតិ
ប្រធានស៊ីម៉ាក់ ណែនាំប្រជាពលរដ្ឋកុំឲ្យយកគ្រា-ប់មី-ន និងគ្រា-ប់មិនទាន់ផ្ទុះមកដាក់ថ្វាយម្ចាស់ទឹកម្ចាស់ដី ព្រោះវាអាចមានគ្រោះថ្នាក់
BY Khmernote Media
July 29, 2021
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បានឲ្យដឹងថា៖ កូនចៅអេីយៗកូនចៅ សុំកុំយកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមកដាក់ថ្វាយម្ចាស់ទឹកម្ចាស់ដីបែបនេះស្អី ម្ចាស់ទឹកម្ចាស់ដីក៏ភ័យបាត់ព្រលឹងតូចព្រលឹងធំអស់ដែរ រត់មិនទាន់ទេផ្ទុះងាប់ទាំងអ្នកថ្វាយទាំងម្ចាស់ទឹកម្ចាស់ដីតៃហោងមិនខានឡេីយ!

យេីងម្ចាស់ទឹកម្ចាស់ដីសុំព្រមានកូនចៅទាំងអស់ថា “ឃេីញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅកន្លែងណាដែលគេសុខស្រួលហេីយ សុំកុំប៉ះពាល់ ប្រញាប់ហៅខាងសុីម៉ាក់ឱ្យយកពួកអមិត្តទាំងនោះចេញតែម្តងទៅ មិនចាំបាច់យកគ្រាប់មីននិងគ្រាប់ស្អីក៏ដោយមកថ្វាយម្ចាស់ទឹកម្ចាស់ដីពួកយេីងទេ! យេីងទទួលយកមិនបានទេ! យេីងជួយស្អីកូនចៅមិនបានឡេីយ!
