កូវីដ-១៩

ប្រទេសជប៉ុនរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណី ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
July 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសជប៉ុនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីច្រើនជាង ១០,០០០ ករណី ហើយក្នុងនោះមាន ៣,៨៦៥ ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងតូក្យូ។ តួលេខនេះជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនឡើយ ខណៈអស់រយៈពេល ២ ថ្ងៃជាប់ៗគ្នាមកនេះ ប្រទេសជប៉ុនបន្ដមានករណីច្រើនជាកំណត់ត្រា ដោយពីម្សិលមិញប្រទេសនេះមានករណីសរុបច្រើនជាង ៩,០០០ ករណី ។

ថ្វីត្បិតតែការឆ្លងនៅតាមតំបន់ទីប្រជុំជនមានការថយចុះបន្តិចក្តី ប៉ុន្តែការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងទីក្រុង មានសន្ទុះខ្លាំងនៅចំពេលវ៉ារ្យ៉ង់ Delta កំពុងវាយប្រហារយ៉ាងមមាញឹក។ រដ្ឋាភិបាលនៃប្រទេសជប៉ុនក៏បានដាក់ទីក្រុងតូក្យូស្ថិតក្នុងភាពអាសន្នជាលើកទី៤ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលភាគច្រើនពឹងផ្អែកទៅលើការសហការរបស់សាធារណជន ហើយមិនមានការបិទខ្ទប់ដូចប្រទេសផ្សេងៗនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: