ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៦​នាក់លួច​ឆ្លង​ដែន ​ដោយ​ហែល​ទឹក​កាត់​អូរ​ព្រំដែន​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា

    BY Khmernote Media July 29, 2021
    ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៦​នាក់លួច​ឆ្លង​ដែន ​ដោយ​ហែល​ទឹក​កាត់​អូរ​ព្រំដែន​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា

    ​បាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់​ បាន​ឆ្លង​ដែន​ដោយ​ហែល​ទឹក​កាត់​អូរ​ព្រំដែន​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ ត្រង់​ចំណុច​គោលដៅ​រោង​ម៉ាស៊ីន​ក្រុមហ៊ុន​ក្រេ​ន​ដាយ​ម៉​ន​ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​ន​ក្បាលស្ពាន​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ ។​

    ​លោក​វរសេនីយ៍ត្រី​ សែ​ម​ សា​មឿ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ក្បាលស្ពាន​ បាន​ ឲ្យ​ដឹង​ថា​៖​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​មាន​៖១/-​ឈ្មោះ​ហុង​ សា​រ៉​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​,២/-​ ឈ្មោះ​ម៉ៅ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​,៣/-​ ឈ្មោះ​អ៊ី​ រស្មី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​,៤/-​ឈ្មោះ​ហុង​ ស្រី​រៀម​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​,៥/-​ ឈ្មោះ​ហុង​ យូ​អ៊ី​ន​ ភេទ​ស្រី​ អាយុ​៨​ឆ្នាំ​,៦/-​ ឈ្មោះ​អ៊ំ​ គី​ម​អ៊ី​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ អ្នក​ទាំងអស់​គឺជា​អា​ជីករ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​ ប្រទេស​ថៃ​ ដែល​មាន​ទីលំនៅ​ រស់នៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

    ​លោក​វរ​:​សេនីយ៍​ត្រី​សែ​ម​ សា​មឿ​ន​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​៖​ប្រជាពលរដ្ឋ​ទាំង​៦​នាក់​នោះ​បាន​ប្រគល់​ទៅ​ឲ្យ​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ដឹក​យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីត​.១៩​ នៅ​ចំណុច​សំចត​ (​ CQ2​ )​នៃ​សាលា​វិទ្យាល័យ​និមិត្ត​ ស្ថិត​ក្នុងភូមិ​និមិត្ត​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: