កូវីដ-១៩

ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ៥,០០០ ករណី នៅព្រឹកថ្ងៃសុក្រនេះ

BY
autoadmin
July 30, 2021

ប្រទេសវៀតណាមនៅតែបន្តកើនឡើងនូវករណីថ្មីនៃជំងឺ COVID-19 ដោយនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះផ្ទាល់ ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ៤,៩៨៧ ករណី ចេញពីតំបន់ចំនួន ២០ ហើយក្នុងនោះមាន ២,៧៤០ ករណី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៩៨៧ ត្រូវបានកត់ត្រានៅក្នុងសហគមន៍ និង ៤,០០០ នៅក្នុងតំបន់បិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក។

ក្នុងរយៈពេលជាង ៣ខែ ដែលជាពេលវេលានៃរលកទី០៤ និងជាបញ្ហាប្រឈមបំផុតដែលប្រទេសវៀតណាមបានជួបប្រទះ ប្រទេសនេះបានកត់ត្រាករណីក្នុងសហគមន៍ចំនួន ១២៩,៥៧១ ចេញពីក្នុងខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់ខ្លួន ហើយមានតែខេត្ត Cao Bang តែមួយគត់ដែលជាខេត្តមិនទាន់មានករណីជំងឺ COVID-19 ទាល់តែសោះ។ ទន្ទឹមនឹងនេះ ប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ពលរដ្ឋបាន ៥.៥២ លាននាក់ ដោយក្នុងនោះមាន ៥៤៦,៤០២ នាក់ បានចាក់វ៉ាក់សាំងពីរដង៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: