អភិបាលខេត្តសៀមរាប សម្រេចកំណត់ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំងជា “តំបន់ក្រហម” និងស្រុកសូទ្រនិគម មានឃុំ២ ជា “តំបន់លឿងទុំ”
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ក្នុងខេត្ត ដោយសារតំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម អាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូល និងធ្វើការយកសំណាកបញ្ជាក់ ដោយកំណត់៖

– ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម
– ឃុំដានរុន និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ជាតំបន់លឿងទុំ
– សង្កាត់គោកចក សង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាតំបន់លឿងទុំ។
សូមបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
#៣ការពារ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ៖ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕










