ចំនុចដែលអាណាព្យាបាលគ្រប់រូបត្រូវដឹង មុននាំកូន ក្មួយ ឬចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រារព្ធក្នុងបរិវេណវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដោយអាព្យាបាលទាំងអស់ត្រូវដឹង មុននាំកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចមាន ផលរំខានក្រោយចាក់វ៉ាក់សាំង ករណីហាមចាប់វ៉ាក់សាំង និងករណីត្រូវប្រុងប្រយ័ត្នមានដូចខាងក្រោម៖

ផលរំខានក្រោយចាក់វ៉ាក់សាំង៖
-ជាទូទៅការចាក់វ៉ាក់សាំងនេះមិនមានផលរំខានអ្វីទេ
-ក្នុងករណីខ្លះ មានផលរំខានបន្តិចបន្តួច ដូចជា ឈឺក្បាល ក្ដៅខ្លួន ល្ហិតល្ហៃ និងឈឺចាប់កន្លែងចាក់ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ
-ក្នុងករណីកម្រ អាចបណ្ដាលឲ្យមាន ស្ហុកអាណាហ្វ៊ីឡាក់ទិច
ករណីហាមចាប់វ៉ាក់សាំង៖
-បុគ្គលដែលធ្លាប់មានប្រតិកម្មអាលែរហ្ស៊ីជាមួយនឹងវ៉ាក់សាំងផ្សេងៗ
-បុគ្គលដែលមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩៖ កំពុងគ្រុនក្ដៅ (៣៧.៥អង្សា) មានការប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬកំពង់រង់ចាំលទ្ធផលតេស្តកូវីដ-១៩
-អ្នកជំងឺស្រួចស្រាវ និងអ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលកំពង់ធ្វើទុក
ករណីត្រូវប្រុងប្រយ័ត្ន៖
-អ្នកកំពុងទទួលការព្យាបាលបែបបន្ថយប្រពន្ធភាពស៊ាំរយៈពេលខ្លី (ឧ.ថ្នាំប្រឆាំងមហារីក) គួររង់ចាំដល់ចប់ការព្យាបាលសិន ៕
