ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងយីហោ “សំណាង កាហ្វេ” ឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់

    BY Khmernote Media July 31, 2021
    បង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងយីហោ “សំណាង កាហ្វេ”  ឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់

    រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលបលួចបើកល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ “សំណាង កាហ្វេ” ដែលមានទីតាំងផ្ទះលេខ ១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើការដកហូតទូរទស្សន៍ចំនួន ០៣គ្រឿង, កុំព្យូទ័រ ០១គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ក្នុងនោះស្រី ០៣នាក់។ បច្ចុប្បន្ន មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅអធិកានគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: