កូវីដ-១៩

ស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាមនៅតែអាក្រក់ ដោយម្សិលមិញ រកឃើញករណីឆ្លងថ្មីចំនួន ៧,៤៤៥ នាក់បន្ថែមទៀត

BY
autoadmin
August 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយកាណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៤,២៤៧ ករណី កាលពីល្ងាចថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យតួលេខសរុបសម្រាប់ថ្ងៃច័ន្ទមានសរុប ៧,៤៤៥ ករណី។ ក្នុងនោះផងដែរ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃរលកលើកទី០៤ របស់ប្រទេសវៀតណាម បានកត់ត្រាករណីចំនួន ២,២៦៧ ករណី ខណៈខេត្ត Binh Duong មាន ៤៥៣ ករណី និងខេត្ត Long An មាន ៤៤៥ ករណី ។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការរំសាយអ្នកជំងឺចេញពីមន្ទីរពេទ្យចំនួន ៣,៨០៨ ករណី ក្នុងថ្ងៃតែដដែលនោះ ដែលធ្វើឱ្យចំនួននៃការជាសះស្បើយឡើងវិញចាប់តាំងពីជំងឺ COVID-19 ចាប់ផ្តើមនៅប្រទេសវៀតណាមកាលពីឆ្នាំមុន បានកើនដល់ ៤៦,៩៦៥ ករណី។ ចាប់តាំងពីរលកជំងឺ COVID-19 លើកទី៤ បានផ្ទុះឡើងនៅប្រទេសវៀតណាមនៅចុងខែមេសា ការឆ្លងត្រូវបានកត់ត្រានៅក្នុងទីក្រុងនិងខេត្តចំនួន ៦២ ក្នុងចំណោមទីក្រុងនិងខេត្តចំនួន ៦៣ របស់ខ្លួន ហើយទីក្រុងហូជីមិញគឺជាចំណុចកណ្តាលនៃរលកចុងក្រោយនេះ ដោយមានករណីសរុបចំនួន ៩៨,៥៥៩ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: