ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកសម្រេចលក់យន្តហោះចម្បាំង៦គ្រឿង និងគ្រាប់មីស៊ីលជាច្រើនគ្រាប់ មានតម្លៃរាប់ពាន់លានដុល្លាររឲ្យទៅកូរ៉េខាងត្បូង

    BY Khmernote Media September 15, 2018
    អាមេរិកសម្រេចលក់យន្តហោះចម្បាំង៦គ្រឿង និងគ្រាប់មីស៊ីលជាច្រើនគ្រាប់ មានតម្លៃរាប់ពាន់លានដុល្លាររឲ្យទៅកូរ៉េខាងត្បូង

    អាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតិអាមេរិកលោក Donald Trump បានសម្រេចលក់យន្តហោះចម្បាំងប្រភេទ P-8A patrol ចំនួន៦គ្រឿង ដែលមានតម្លៃរហូតដល់ទៅ ២,១ ពាន់លានដុល្លារអាមេរិក និងគ្រាប់មីស៊ីលប្រភេទ 64 Patriot ជាច្រើនគ្រាប់ ដែលមានតម្លៃ ៥០១ លានដុល្លារអាមេរិក ឲ្យទៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ យ៉ាងណាក្តីមកទល់នឹងពេលនេះ ការចុះហត្ថលេខាសម្រេចជាផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេ តែបើគ្មានអ្វីប្រែប្រួលទេគឺគេនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    បើយោងតាមក្រុមអ្នកវិភាគបានមើលឃើញថា ការសម្រេចទិញយន្តហោះ និងគ្រាប់មីស៊ីលថ្មីនេះ គឺជាការធ្វើបច្ចុប្បន្នភាពលើវិស័យយោធារបស់កូរ៉េខាងត្បូងផងដែរ ព្រោះថាកូរ៉េខាងត្បូងធ្លាប់ទិញសម្ភារៈយោធាពីអាមេរិកជាយូរឆ្នាំមកហើយ​ ហើយវាក៏ដល់ពេលដែលកូរ៉េខាងត្បូងត្រូវប្តូថ្មីដែរ។ ការសម្រេចរបស់ប្រទេសទាំងពីរខាងលើនេះ ត្រូវបានគេមើលឃើញដែរថា កូរ៉េខាងត្បូង និអាមេរិក កាន់តែមានទំនាក់ទំនងល្អជាមួយនឹងគ្នាថែមមួយកម្រិតទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay