ព័ត៌មានជាតិ

ស្ត្រីអនាថាមានផ្ទៃពោះគ្រប់ខែម្នាក់ បែកទឹកភ្លោះជិតឆ្លងទន្លេ ត្រូវអ្នកដំណើរ និងក្រុមអ្នកសារព័ត៌មានជួយសុំឲ្យគេជួយដឹកទៅមន្ទីរពេទ្យ សម្រាលបានជោគជ័យសុវត្ថិភាពទាំងម្តាយនិងកូន

BY
Khmernote Media
August 1, 2021

រាជធានីភ្នំពេញ ៖ ស្ត្រីអនាថាមានផ្ទៃពោះគ្រប់ខែម្នាក់ អាយុជាង៣០ឆ្នាំ បែកទឹកភ្លោះជិតឆ្លងទន្លេ នៅមុខសាលាទានមួយកន្លែង ត្រូវបានអ្នកធ្វើដំណើរឃើញ ក៏រាយការណ៍ប្រាប់វិទ្យុABC ជួយហៅឡានពេទ្យមកដឹកទៅមន្ទីរពេទ្យផង និងដឹងដល់ក្រុមអ្នកសារព័ត៌មានយើងចុះទៅរកគេឲ្យជួយទំរាំបាន គឺមានតែសុំបងប្រុសចិត្តល្អម្នាក់បើកម៉ូតូរ៉ឺម៉កទៅដឹកសាច់គោ ជួយដឹកទៅមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ សូមអរគុណក្រុមគ្រូពេទ្យសម្ដេចឪព្រែកថ្មី បានទទួលយកចិត្តទុកដាក់ជួយសម្រាលកូនឲ្យស្ត្រីខាងលើបានដោយជោកជ័យ ទាំងម្តាយ និងទារក មានសុខភាពល្អទៀតផង ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង០៣:២០នាទីទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចមុខសាលាឆទានមួយកន្លែងទល់មុខវត្តចំពុះក្អែក ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ស្ត្រីអនាថារូបនោះបានចេញពីផ្ទះមកស្នាក់នៅសាលាឆទាននៅចំណុចកើតហេតុខាងលើជិត១ឆ្នាំហើយ រូបនាងជាមនុស្សផឹកស្រា និងប្រើប្រាស់គ្រឿងញៀនទៀតផង ។

បើតាមសម្ដីកូនប្រុសស្ត្រីអនាថាខាងលើមានឈ្មោះ លីម អាយុ១១ឆ្នាំ បានប្រាប់ឲ្យដឹងថា ម្ដាយរបស់ខ្លួនមានឈ្មោះ ចន្ថា ហៅកង្កែប អាយុ៣០ឆ្នាំជាង បានចែកផ្លូវគ្នាជាមួយឪពុករបស់ខ្លួន ដោយមានបងប្រុសបង្កើតរបស់គេទៅរស់នៅជាមួយខាងឪពុក ចំណែករូបគេបានមករស់នៅជាមួយខាងម្ដាយ ពេលលែងគ្នាម្ដាយរបស់គេមានផ្ទៃពោះហើយ រហូតមកដល់យប់កើតហេតុ បានឈឺពោះគ្រប់ខែ ហើយបែកទឹកភ្លោះជិតឆ្លងទន្លេ នៅមុខសាលាទានមួយកន្លែង ត្រូវបានអ្នកធ្វើដំណើរឃើញ ក៏រាយការណ៍ប្រាប់វិទ្យុABC ជួយហៅឡានពេទ្យមកដឹកទៅមន្ទីរពេទ្យផង និងដឹងដល់ក្រុមអ្នកសារព័ត៌មានយើង ចុះទៅរកគេឲ្យជួយទំរាំបាន គឺបងម៉េងសុំពះសុំបងប្រុសចិត្តល្អម្នាក់បើកម៉ូតូរ៉ឺម៉កទៅដឹកសាច់គោ ឲ្យជួយដឹកទៅមណ្ឌលសុខភាពដើម្បីឲ្យក្រុមគ្រូពេទ្យជួយ ហើយក៏ក្រុមគ្រូពេទ្យសម្ដេចឪព្រែកថ្មី បានទទួលយកចិត្តទុកដាក់ជួយសម្រាលកូនឲ្យស្ត្រីខាងលើបានដោយជោកជ័យ ទាំងម្តាយ និងទារក មានសុខភាពល្អទៀតផង ។ ចំណែកឯខោអាវកូនក្មេង ត្រូវបានអ្នកប្រជាពលរដ្ឋដែលទៅសម្រាលកូននៅមណ្ឌលសុខភាពនោះដែរ ជួយផ្ដល់ឲ្យ ក្រុមគ្រូពេទ្យក៏បានព្យាយាមយកចិត្តទុកដាក់មើលសុខភាពថែទាំទារកនោះទៀតផង ។

ស្រ្តីដែលអង្គុយសម្រាលកូនតាមដងផ្លូវ បានរៀបរាប់ថាគាត់រស់នៅតែម្នាក់ឯងគ្មានប្តី គ្មានផ្ទះសម្បែងនោះទេ គឺរស់នៅយកសាលាឆទានធ្វើជាជម្រកតែប៉ុណ្ណោះ ។ ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីចែកផ្លូវគ្នា អស់រយៈពេលយូខែមកហើយ គាត់ពពោះម្នាក់ឯង និងមានកូនប្រុសអាយុ១១ឆ្នាំនៅជាមួយ រហូតគ្រប់ខែបែបនេះ។ យើងមិនអាចសួរគាត់បានច្រើនជាងនេះព្រោះគាត់អស់កម្លាំងមិនអាចនិយាយអ្វីបានច្រើនទៀតទេ ។

បច្ចុប្បន្នស្ត្រីអនាថាខាងលើ កំពុងសម្រាកនៅមណ្ឌលសុខភាពសម្ដេចឪព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ សូមអរគុណបងៗដែលជួយផ្ញើថវិកាតាមABA តាមរយៈបងម៉េងអ្នកយកព័ត៌មាន សរុប១១ម៉ឺនរៀល និងបានប្រគល់ឲ្យកូនប្រុសស្ត្រីអនាថានោះ ទុកប្រើប្រាស់បណ្ដោះអាសន្នសិន សូមអំពាវនាវដល់សប្បរសជនណាមានសទ្ធា សូមជួយដល់រូបគាត់ផង តាមរយៈលេខទូរស័ព្ទរបស់កូនប្រុសបង្កើតរបស់ស្ត្រីអនាថានេះមានឈ្មោះ លីម អាយុ១១ឆ្នាំ 0963732601 ៕

Share This Post: