ព័ត៌មានជាតិ

រកឃើញមនុស្ស១៥នាក់អ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវិដ១៩ បំប្លែងថ្មី (Delta) នៅស្រុកព្រៃឈរ

BY
Khmernote Media
August 1, 2021

ខេត្តកំពុងចាម៖ លោក ឡោ ចាន់លី អភិបាលនៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអោយដឹងថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ប្រភេទថ្មី (Delta) ឈ្មោះ ង៉ែត ស៊ីថា ត្រូវជាជីតា និងចៅឈ្មោះ លី សារ៉ាវត្តី នៅភូមិសេនសិនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ១៥នាក់ ។

ក្រុមការងារបានបញ្ចូនអ្នកប៉ះពាល់ផ្ទាល់ទាំង១៥នាក់ ទៅយកធ្វើសំណាកម៉ាស៊ីនធំ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។ អភិបាលស្រុកព្រៃឈរបានបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកវិជ្ជមានកូវិដ១៩ បំប្លែងថ្មី ដែលតា មិនមានប្រវត្តិពាក់ព័ន្ធជាមួយនឹងពលករមកពីប្រទេសថៃនោះទេ៕

ប្រភព: រដ្ឋបាលស្រុកព្រៃឈរ

Share This Post: