ទីតាំង ២ កន្លែងនេះនៅរាជធានីភ្នំពេញ ដែលក្រសួងទើបរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី (Delta)
យោងតាមសេចក្តីប្រកាសដែលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់ជូនបណ្តាញសារព័ត៌មាន បានឲ្យដឹងថា៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន១០៩ករណី បន្ថែមទៀត

នៅចន្លោះថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។សម្រាប់ថ្ងៃទី ៣១ កក្កដា ២០២១ រកឃើញលើពលករមកពីថៃ មណ្ឌលព្យាបាល សែនសុខ រាជធានីភ្នំពេញ ទីតាំងនៅរាជធានីភ្នំពេញ ,សម្រាប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤ នាក់ ស្រី២នាក់ និង ប្រុស២ នាក់ ក្នុងនោះ
-ម្នាក់ជាអ្នកជំងឺមកមន្ទីរពេទ្យកាលម៉ែត្រ ខាងរោគស្រ្តី
-បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
-អ្នកដំណើរបរទេសម្នាក់មកពីម៉ាឡេស៊ី
សូមបងប្អូនអានសេចក្តីជូនដំណឹងរបស់ក្រសួងខាងក្រោមនេះ៖


