ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកប្រជាពលរដ្ឋទាំងយប់ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta) ថ្មី

    BY Khmernote Media August 2, 2021
    ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកប្រជាពលរដ្ឋទាំងយប់ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta) ថ្មី

    យោងតាមការបញ្ជាក់ពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានធ្វើការយកសំណាកប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទ (Delta) ថ្មី។

    គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីកូវីដវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី B.1.617.2  (Delta) ចំនួន១០៩ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៥ករណី​ ត្រូវ​បាន​រកឃើញនៅ មន្ទីរពេទ្យកាល់ម៉ែត្រលើអ្នកជំងឺខាងរោគស្រ្តី, ​បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ១ នាក់ និងពលករមកពីថៃ ១នាក់។

    Share This Post: