កូវីដ-១៩

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៨,៥៩៧នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ

BY
autoadmin
August 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៥៩៧ ករណី សម្រាប់របាយការណ៍ថ្ងៃអាទិត្យរបស់ខ្លួន ដែលនាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ១៥០,៤២៣ ករណី ចាប់តាំងពីរលកនៃការឆ្លងចុងក្រោយបានបង្ហាញខ្លួនតាំងតែពីខែមេសា។ ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនោះ មានករណីចំនួន ៦,៥៩០ រកឃើញពីកន្លែងចត្តាឡីស័ក និងតំបន់ដែលត្រូវបានបិទខ្ទប់ ហើយមាន ២,០០៧ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺ COVID-19 ចំនួន ៤,៤២៣ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយនៅថ្ងៃអាទិត្យ ដែលធ្វើឱ្យការជាសះស្បើយសរុបរបស់ប្រទេសនេះ បានកើនឡើងដល់ ៤៣,១៥៧ នាក់។ គិតមកទល់ពេលនេះ គឺមានរយៈពេលជាង ៣ ខែមកហើយ ដែលប្រទេសនេះប្រឈមនឹងការឆ្លងរាតត្បាតដ៏អាក្រក់បំផុត ហើយការឆ្លងទាំងអស់ត្រូវបានកត់ត្រាពីក្នុងខេត្តនិងទីក្រុងចំនួន ៦២ ក្នុងចំណោមទីក្រុងនិងខេត្តចំនួន ៦៣ របស់ខ្លួន។ ឥឡូវនេះមានពលរដ្ឋចំនួន ៦.២ លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយមានពលរដ្ឋចំនួន ៦២០,៦១១ នាក់ បានចាក់គ្រប់ទាំង ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: