ព័ត៌មានជាតិ

មកស្វែងយល់ពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson &Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកចំនួនជាង ១លានដូស មកឲ្យកម្ពុជា

BY
srey nuch
August 2, 2021

រាជធានីភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកចំនួន ១លាន៦ម៉ឺន១០០ដូស (១,០៦០,១០០) បានដឹកមកកម្ពុជារួចរាល់ហើយ ដោយជំនួយលើកទី១ ទទួលបានចំនួន ៤៥០,៥០០ដូស និងលើកទី២នេះ ចំនួន ៦០៩,៦០០ដូស។ យោងតាមការស្រាវជ្រាវ ដោយឯកឧត្តមបណ្ឌិត ហេង សុខគង់ (ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក) បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព៦៦.៣% ប្រឆាំងនឹងការឆ្លងនៃវីរុសកូវីដ-១៩(ក្រោយការចាក់បាន ១៤ថ្ងៃរួច) និងមានប្រសិទ្ធភាពខ្ពស់មិនឲ្យអ្នកឆ្លងវីរុសកូវីដ-១៩ ចូលមន្ទីរពេទ្យ ឬស្លាប់ (ក្រោយការចាក់រួចបានរយៈពេល៤សប្តាហ៍)។

ចំពោះវ៉ាក់សាំងកូវីដ១៩ Johnson & Johnson អាចចាក់សម្រាប់មនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយអ្នកដែលមិនគួរចាក់វ៉ាក់សាំង គឺជាអ្នកដែលមានប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរ(ប្រតិកម្ម Anaphylaxis) ឬអ្នកអាចមានប្រតិកម្មអាលែហ្ស៊ីភ្លាមៗទោះបីជាវាមិនធ្ងន់ធ្ងរក៏ដោយចំពោះសារធាតុផ្សំរបស់វ៉ាក់សាំង Johnson & Johnson ។

ផលប៉ះពាល់នៃការចាក់វ៉ាក់សាំង Johnson & Johnson៖
ត្រង់កន្លែងចាក់៖ អាចមានការឈឺចាប់ ឡើងកន្ទួលក្រហម ហើម
នៅទូទាំងសារពាង្គកាយ៖ នឿយហត់ ឈឺក្បាល ឈឺសាច់ដុំ ញាក់ គ្រុន ក្អួតចង្អោរ ផលប៉ះពាល់ទាំងនេះអាចកើតមានឡើងក្នុងរយៈពេលមួយ ឬពីរថ្ងៃ ដែលវាជាសញ្ញាធម្មតាដែលរាងរបស់យើងទទួលបាននូវអង្គធាតុចម្លែកហើយត្រៀមបង្កើតនូវកងការពារ ហើយរោគសញ្ញានេះនឹងបាត់វិញក្នុងរយៈពេល ២ ទៅ៣ថ្ងៃ។ ផលប៉ះពាល់នេះកើតមានលើមនុស្សអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ច្រើនជាងលើមនុស្សចាប់ពី ៦០ឆ្នាំឡើងទៅ ៕

Share This Post: