កូវីដ-១៩

ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១៣៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
August 2, 2021

ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០,១៣៤ ករណី និងការស្លាប់ចំនួន ៤២២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ តួលេខនេះបានធ្វើឱ្យចំនួនឆ្លងសរុបកើនដល់ ៣១,៦៩៥,៩៥៨ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤២៤,៧៧៣ នាក់ ខណៈចំនួនករណីសកម្មនៅក្នុងប្រទេស មានចំនួន ៤១៣,៧១៨ ករណី។

ក្នុងនោះផងដែរ មានអ្នកជំងឺ ៣៦,៩៤៦ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនជាសះស្បើយចាប់តាំងពីការផ្ទុះឡើងដំបូងកើនដល់ ៣០,៨៥៧,៤៦៧ នាក់ ឬស្មើនឹងអត្រានៃការជាសះស្បើយសរុប ៩៧.៣៥% ។ ចំណែកករណីថ្មីប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា គឺមានតិចជាង ៥ ម៉ឺនករណី អស់រយៈពេល ៣៦ ថ្ងៃជាប់ៗគ្នាមកហើយ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលនាពេលកន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ India Times

Share This Post: