ព័ត៌មានជាតិ

អគ្គិភ័យកំពុងឆាបឆះហាងនំប៉័ង និងអាហារដ្ឋានមួយកន្លែងយីហោ “សូរសូគីរីវង់” បង្កការភ្ញាក់ផ្អើលនៅម្ដុំរង្វង់មូលនាងកាន់គួរស្រូវ

BY
srey nuch
August 2, 2021

រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍បឋមពីក្រុមការងារខ្មែរណូតបានឲ្យដឹងថា មានអគ្គិភ័យ កំពុងឆាបឆេះហាងនំប៉័ង និងអាហារដ្ឋានមួយកន្លែងយីហោ “សូរសូគីរីវង់” បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ស្ថិតនៅម្ដុំរង្វង់មូលនាងកាន់គួរស្រូវ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ នាម៉ោង០២៖២០នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ។

ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចេញជួយអន្តរាគមន៍ បាញ់ពន្លត់ នៅកន្លែងកើតហេតុហើយ ដោយមិនទាន់ដឹងមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះជាអគ្គិភ័យនេះនៅឡើយទេ។

សេចក្ដីរាយការណ៍បឋម បានបន្តថា គិតត្រឹមម៉ោង០២៖៤០នាទីរសៀល ថ្ងៃដដែល អគ្គិភ័យខាងលើ បានរលត់ទៅវិញហើយ បន្ទាប់ពីមានរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍ បានទាន់ពេលវេលា។ ចំពោះមូលហេតុ និងទំហំនៃការខូចខាត សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: