ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញកូនខ្លួនឯងធ្លាប់ស្លាប់ ដោយសារជិះម៉ូតូធ្លាក់គ្រលុក ទើបបុរសជាឪពុកសម្រេចចិត្តដើរលុបគ្រលុកនៅលើដងផ្លូវអស់ជាច្រើនឆ្នាំ ព្រោះមិនចង់ឃើញគេស្លាប់ដូចកូនខ្លួនឯង (មានវីដេអូ)

    BY Khmernote Media September 15, 2018
    ឃើញកូនខ្លួនឯងធ្លាប់ស្លាប់ ដោយសារជិះម៉ូតូធ្លាក់គ្រលុក ទើបបុរសជាឪពុកសម្រេចចិត្តដើរលុបគ្រលុកនៅលើដងផ្លូវអស់ជាច្រើនឆ្នាំ ព្រោះមិនចង់ឃើញគេស្លាប់ដូចកូនខ្លួនឯង (មានវីដេអូ)

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់សុខចិត្តយកជីទៅលុបគ្រលុកនៅលើដងផ្លូវតែម្នាក់ឯង ដោយចិត្តរីករាយបំផុត រហូតដល់មានមហាជនទូទៅ និងក្រុមអ្នកសារព័ត៌ជាច្រើនកើតមានចម្ងល់ចំពោះរូបគាត់ជាខ្លាំង។ បុរសដែលធ្វើការ ដើម្បីសង្គមតែម្នាក់ឯងរូបនេះមានឈ្មោះថា Dadarao Bilhore អាយុ ៤៨ ឆ្នាំ និងជាអាជីវកលក់បន្លែម្នាក់។ នៅពេលដែលមានគេ សួរថា តើហេតុអ្វីបានជាលោកពូធ្វើការងារនេះតែម្នាក់ឯងដោយទឹកចិត្តរីករាយដូចនេះ?

    គាត់បានឆ្លើយវិញថា កាលពីឆ្នាំ ២០១៥ កូនប្រុសអាយុ ១៦ ឆ្នាំ របស់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្រលុកទាំងនេះ ហើយមិនមែនតែកូនគាត់ទេដែលបានស្លាប់ក្នុងហេតុផលដូចគ្នានេះ ជាក់ស្តែងមានប្រជាជនឥណ្ឌាជាច្រើនទៀតបានស្លាប់នៅលើដងផ្លូវ ដោយសារតែជិះម៉ូតូធ្លាក់គ្រលុក ឬព្យាយាមគេចចេញពីគ្រលុកទាំងនេះ។ ហេតុដូចនេះហើយទើបគាត់ពេញចិត្តនឹងធ្វើការងារនេះណាស់ទោះមិនទទួលបានប្រាក់ក៏ដោយ តែគាត់មិនចង់ឲ្យប្រជាពលរដ្ឋឥណ្ឌាផ្សេងទៀតស្លាប់ក្នុងហេតុផង ដូចកូនគាត់នោះទេ ព្រោះវាគួឲ្យសោកស្តាយណាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay