កុំព្យូទ័រយួរដៃស្ដើង ស្រាល ASUS X415 និង X515 ស័ក្កិសមបំផុតសម្រាប់ការសិក្សា និងការងារប្រចាំថ្ងៃ
កុំព្យូទ័រយួរដៃទំហំ 14អ៊ីញ និង 15.6អ៊ីញ មានលក្ខណៈតូច ស្ដើង និងស្រាល បំពាក់ដោយប្រព័ន្ធដំណើរការ Intel Core i7, GeForce MX330 discrete graphics និងអេក្រង់ NanoEdge ។

Fast and efficient
ASUS X415 និង X515 ផ្តល់នូវដំណើរការដ៏អស្ចារ្យដោយបំពាក់ប្រព័ន្ធដំណើរការ Intel Core i7, NVIDIA MX330 discrete graphics, រចនាដោយមាន storage ដល់ទៅ ២ ហើយមានទំហំរហូតដល់ 1 TB SSD។ អង្គចងចាំ Intel Optane™ ក៏អាចប្រើបានជាច្រើនជម្រើសផងដែរ។ ម៉ូឌែល X415 និង X515 ត្រូវបានបំពាក់ដោយសមាសធាតុទាំងអស់ ដែលត្រូវការដើម្បីធ្វើឱ្យការងារប្រចាំថ្ងៃដំណើរទៅដោយរលូន។ កាន់តែពិសេស X415 និង X515 ត្រូវបានបំពាក់ដោយអេក្រង់ NanoEdge slim-bezel ដ៏ទាក់ទាញជាមួយសមមាត្រ 83% នៃអេក្រង់ និងតួ ដែលនេះជាសមិទ្ធផលគួរឱ្យចាប់អារម្មណ៍សម្រាប់កុំព្យូទ័រយួរដៃប្រភេទនេះ។ ការឌីហ្សាញ NanoEdge ក៏ធ្វើឱ្យកន្លែងស្កេនក្រយ៉ៅដៃកាន់តែតូចជាងមុន ហើយរឹតតែល្អទៅទៀតនោះជាមួយការឌីហ្សាញដែលធ្វើឱ្យកុំព្យូទ័រយួរដៃនេះស្រាលជាងមុន ដោយ X415 មានទម្ងន់ត្រឹមតែ ១,៥ គីឡូក្រាម ខណៈ X515 មានទម្ងន់ត្រឹមតែ ១,៨ គីឡូក្រាម។

Outstanding user experience
ASUS X415 និង X515 ឥឡូវនេះកាន់តែងាយស្រួលប្រើ ហើយម៉ូឌែលទាំងពីរនេះក៏កាន់តែផ្ដល់នូវសុវត្ថិភាពជាងមុនផងដែរ ដោយការស្កេនក្រយ៉ៅដៃ ជាមួយឧបករណ៏ FP ដែលចាប់ស្នាមក្រយ៉ៅដៃបានច្បាស់ល្អ និងត្រឹមត្រូវ ហើយភ្ជាប់មកជាមួយ touchpad ធ្វើឱ្យការស្កេនកាន់តែងាយស្រួល ហើយលឿន ស្កេនតែម្ដងចូលភ្លែតជាមួយ Windows Hello។
LED-illuminated NumberPad ដែលជាជម្រើសនៅលើម៉ូឌែល X415 ផ្ដល់នូវភាពកាន់តែងាយស្រួលជាច្រើននៅពេលអ្នកប្រើប្រាស់វាយលេខ។ ហើយក្តារចុច backlit ទំហំពេញ គឺល្អឥតខ្ចោះសម្រាប់ធ្វើការនៅក្នុងបរិយាកាសដែលមិនសូវមានពន្លឺគ្រប់គ្រាន់ ជាមួយនឹងការឌីហ្សាញតាមបែប ergonomic និង sturdy one-piece រួមទាំងការគម្លាតគ្រាប់ចុច 1.4 mm ផ្ដល់បទពិសោធន៍វាយតួអក្សរបានយ៉ាងងាយស្រួល។
បើនិយាយពីការតភ្ជាប់ Comprehensive connectivity ធ្វើឱ្យការតភ្ជាប់ទៅនឹងឧបករណ៍មានភាពងាយស្រួល ជាមួយ dual-band WiFi 5 (802.11ac) និង Bluetooth® 5 សម្រាប់ការតភ្ជាប់ឥតខ្សែ។ ដោយឡែក ផ្នែករន្ធដោត I/O មានដូចជា USB 3.2 Type-C® (USB-C®), USB 3.2 Type-A, រន្ធដោត USB 2.0 Type-A ចំនួន ២ , រន្ធ HDMI និងឧបករណ៍ microSD card reader។
ម៉ូឌែលថ្មីទាំងពីរនេះ ក៏បំពាក់ដោយថ្ម ដែលមានគុណភាពខ្ពស់ ផ្តល់នូវថាមពលថ្មល្អប្រសើរ និងកាន់ថ្មបានយូរជាងប្រភេទថ្ម lithium-ion រហូតដល់ទៅ ៣ ដង។ ជាមួយគ្នានេះ បច្ចេកវិទ្យាសាកថ្មលឿនអាចឱ្យអ្នកប្រើប្រាស់សាកថ្ម ពីកម្រិតទាបដល់ ៦០% ក្នុងរយៈពេលត្រឹមតែ ៤៩ នាទីប៉ុណ្ណោះ។ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មរបស់ ASUS រួមបញ្ចូលគ្នា ក៏ធ្វើឱ្យបទពិសោធន៍សាកថ្មមានសុវត្ថិភាពជាងមុនផងដែរ ជាមួយនឹងវិធានការណ៍ដែលត្រូវបានឌីហ្សាញឡើង ដើម្បីកាត់បន្ថយអត្រាប៉ោងនៃថ្ម ក្នុងកំឡុងពេលសាក ដើម្បីជួយធានាថាថ្មនៅតែល្អដូចដើម៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG