ចុះធ្វើតេស្តសំណាកបុគ្គលិក និងសន្តិសុខនៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម រកឃើញវិជ្ជមានកូវីដ ១នាក់ ក្រោយមានអ្នកជំងឺកូវីដបំប្លែង ថ្មី Delta ធ្លាប់បានចូលទីតាំងនេះ
- August 3, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមាន ១ នាក់ នៅក្នុងប្រតិបត្តិការ ចុះធ្វើតេស្តលើបុគ្គលិក និងសន្តិសុខនៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ សរុបចំនួន ៣៤នាក់ កាលពីថ្ងៃទី ២ សីហា ក្រោយពីមាន អ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែង ថ្មី Delta បានចូលទៅទីតាំងនេះកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទៀតថា ករណីរកឃើញវិជ្ជមាននេះ តែត្រូវរង់ចាំលទ្ធផលវិភាគពីមន្ទីរពិសោធន៍ថា ជាប្រភេទអ្វីសិន។ ករណីនេះស្ថិតនៅក្នុងការសង្ស័យនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ចាប់ពីម៉ោង ១៤ និង៥០នាទី ដល់១៥ និង១០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។
- Share This Post: