ព័ត៌មានជាតិ

ដឹងលទ្ធផលធ្វើតេស្តសំណាករបស់អាជីវករជាង១០០នាក់នៅផ្សាសិនជូរីផ្លាហ្សាកាលពីព្រឹកមិញហើយ

BY
Khmernote Media
August 3, 2021

យោងតាមការបញ្ជាក់ព័ត៌មានពី រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សាសិនជូរីផ្លាហ្សា ដែលមានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ ក្រោយមានការសង្ស័យមានករណីកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta។

ក្រោយប្រតិបត្តិការចុះយកសំណាកអាជីវកររួច នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា ពុំមានករណី វិជ្ជមាន វីរុសកូវីដ-១៩ នៅផ្សារសិនជូរីផ្លាហ្សា សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋសរុបចំនួន ១៦២នាក់ ​កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នោះទេ៕

Share This Post: