ព័ត៌មានជាតិ

គ្មានខ្លាចឆ្លងកូវីដសោះ ជួបជុំផឹកសុីជាក្រុម ចាក់ធុងបាស់ បង្កសម្លេងរំខានទាំងថ្ងៃ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យចុះបង្ក្រាបភ្លាមៗ

BY
Khmernote Media
August 3, 2021

តាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបការជួបជុំផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​

បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាមក្រុមការងារបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដេីម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង​ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំងទៅដល់ក៏នាំគ្នារត់អស់បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ៕

Share This Post: