កូវីដ-១៩

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ សរុបចំនួន ៨,៣៧៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
August 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមណ៍ចំនួន ៤,៨១៤ នាក់ ចេញពីទីក្រុងនិងខេត្តចំនួន ៣៨ កាលពីល្ងាចថ្ងៃអង្គារ ដែលនាំឱ្យចំនួនសរុបនៅថ្ងៃដដែលកើនឡើងដល់ ៨,៣៧៧ ករណី។ ក្នុងចំណោមតួលេខថ្មីៗទាំងអស់ ទីក្រុងហូជីមិញបានកត់ត្រាករណីថ្មីចំនួន ២,១៧៣ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង មានចំនួន ១,០៨៧ ករណី, ខេត្តឡុងអាន ចំនួន ៣២០ ករណី និងដុងណៃ មាន ២១៧ ករណី។

ក្នុងចំណោមករណីដែលបានកត់ត្រាកាលពីថ្ងៃអង្គារផ្ទាល់ មានករណីចំនួន ១,៥៧០ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីចំនួន ៦,៨០៧ ត្រូវបានរកឃើញនៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់ដែលត្រូវបានបិទខ្ទប់។ រយៈពេលជាង ៣ខែ ដែលប្រទេសវៀតណាមបានប្រឈមនឹងរលកឆ្លងថ្មី ប្រទេសនេះបានកត់ត្រាការឆ្លងសហគមន៍ចំនួន ១៦៤,៦៩១ ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ៦២ របស់ខ្លួន ហើយអ្នកជំងឺចំនួន ២,០៣៦ នាក់ បានស្លាប់ដោយសារជំងឺនេះ។ ទីក្រុងហូជីមិញគឺជាចំណុចកណ្តាលនៃរលកចុងក្រោយនេះ ដោយទីក្រុងនេះតែមួយមានករណីសរុបចំនួន ១០២,៧៣០ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: