កូវីដ-១៩

ក្នុងប្រតិបត្តិការចុះយកសំណាកស្វែងរកបុគ្គលសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅផ្សារបឹងសាឡាង ក្រុមគ្រូពេទ្យរកឃើញអាជីវករ៣នាក់វិជ្ជមានកូវីដ

BY
Khmernote Media
August 4, 2021

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សាសិនជូរីផ្លាហ្សា និងអាជីវករលក់ដូរនៅផ្សារដើមគ ក្រោយមានការសង្ស័យពាក់ព័ន្ធនឹងករណីវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទ Delta ហើយលទ្ធផលពិនិត្យសំណាករបស់អាជីវករទាំងអស់នៅផ្សារទាំង២ខាងលើនេះ គឺអវិជ្ជមានទាំងអស់។

នៅថ្ងៃល្ងាចថ្ងៃដដែល ក្រុមគ្រូពេទ្យ TYDA ក៏បានចេញប្រតិបត្តិការបន្តទៀតចុះយកសំណាកស្វែងរកបុគ្គលសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រុមគ្រូពេទ្យបានរកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៣ នាក់ ជាអាជីវករ ផ្សារបឹងសាឡាង៕

Share This Post: