គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ បំប្លែងថ្មី Delta សរុបទាំងអស់ចំនួន ២៦០នាក់ហើយ
- August 4, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន ៣៦នាក់ (ស្រី១៦នាក់)។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្ត្រី១២៥នាក់)៕
- Share This Post: