ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសមិនឲ្យគិតថ្លៃការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ជូនពលរដ្ឋនៅតាមមន្ទីរពេទ្យរដ្ឋ

    BY Khmernote Media August 4, 2021
    ក្រសួងសុខាភិបាល ប្រកាសមិនឲ្យគិតថ្លៃការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ជូនពលរដ្ឋនៅតាមមន្ទីរពេទ្យរដ្ឋ

    នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញលិខិតស្តីអំពីការមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

    យោងតាមលិខិតបានឲ្យដឹងថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕

    Share This Post: