ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៦

    BY Khmernote Media August 4, 2021
    រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៦

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេក្ដីប្រកាសជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសួង ស្រុកក្រូចឆ្មារ ស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ជ្រាបថា៖ ករណីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ​ យោងលទ្ធផល តេស្តរហ័សកូវីដ-១៩ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០៦នាក់ ។

    រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898 ៕

    ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

    Share This Post: