អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សនៅទូទាំងពិភពលោកជាង ២០០ លាននាក់ហើយ
- BY
- autoadmin
- August 5, 2021
ជំងឺរាតត្បាតជាសកល COVID-19 នៅតែបន្ដវាយប្រហារនៅទូទាំងពិភពលោក ហើយគិតមកទល់នឹងពេលនេះ វាបាចម្លងដល់ពលរដ្ឋច្រើនជាង ២០០ លាននាក់ រួចមកហើយ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅអាមេរិក) ។ សាកលវិទ្យាល័យក៏បានបន្ថែមផងដែរថា ចំនួនករណីថ្មីៗនៃជំងឺ COVID-19 បានកើនឡើងទ្វេដងក្នុងរយៈពេលប្រហែល ៦ខែ ចុងក្រោយនេះ ពោលគឺចាប់តាំងពីពេលដែលជំងឺ COVID-19 បានឆ្លងដល់ពលរដ្ឋចំនួន ១០០ លាននាក់ ត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ក្រោយមកនៅពេលដែលពិភពលោកមានវ៉ាក់សាំងបង្ការជំងឺ COVID-19, ការឆ្លងថ្មីៗបានមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែភាពប្រសើរឡើងនេះមិនបានយូរប៉ុន្មាននោះទេ នៅពេលដែលមានវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់ Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា។ នៅក្នុងរយៈពេលចុងក្រោយនេះវ៉ារ្យ៉ង Delta បានវាយប្រហារនៅគ្រប់ទីកន្លែង ហើយប្រទេសជាច្រើនដែលមានការផ្ទុះឡើងវិញនូវករណីជំងឺ COVID-19 គឺភាគច្រើនដោយសារតែវ៉ារ្យ៉ង់ Delta នេះផ្ទាល់តែម្ដង។


អត្ថបទ៖ លីដា
ប្រភព៖ Kyodo News
- Share This Post:






