ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមរំលែកទុក្ខផង! សហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

    BY Khmernote Media August 5, 2021
    ចូលរួមរំលែកទុក្ខផង! សហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩

    លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិករបស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពនៅល្ងាចថ្ងៃទ ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ មហាជន និងអ្នកគាំទ្រ អង្គការ ហ្វាពន្លឺសិល្បៈ ទាំងអស់បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ស្ថាបនិករូបនេះ។

    តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អង្គការនេះបានឲ្យដឹងថា លោកសាស្ត្រាចារ្យ ស្រី បណ្ដូល បានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ កូវីដ-១៩ ដោយលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។ ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលថ្ងៃទី៤ ខែសីហា ប៉ុន្តែគួរឱ្យស្តាយនៅល្ងាច ថ្ងៃដដែលសុខភាពរបស់លោកមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស។ យើងទាំងអស់គ្នាពិតជាមានការតក់ស្លុតនិងសោកស្តាយយ៉ាងខ្លាំង។ ដួងចិត្ត និងការអធិស្ឋានរបស់យើងគឺនៅជាមួយគ្រួសាររបស់លោក ដែលយើងសុំសម្តែងការចូលរួមរំលែកទុក្ខនិងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត។ សូមឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។ សូមឲ្យអ្នកទាំងអស់គ្នាមានសុវតិ្ថភាព និងសុខភាពល្អ។ 🙏🏽

     

    Share This Post: