កូវីដ-១៩

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៧,៦១៨ ករណី បន្ថែមទៀតកាលពីម្សិលមិញនេះ

BY
autoadmin
August 5, 2021

គិតត្រឹមល្ងាចថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ ប្រទេសវៀតណាមបានរកឃើញករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ៧,៦១៨ ករណី បន្ទាប់ពីបានកត់ត្រាករណីថ្មីចំនួន ៣,៣៥១ ករណី ចូលទៅក្នុងរបាយការណ៍ពេលល្ងាចរបស់ខ្លួន។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ១,១១១ ករណី ត្រូវបានកត់ត្រានៅក្នុងខេត្ត Binh Duong បន្ទាប់មកគឺទីក្រុងហូជីមិញ ដែលមានករណីចំនួន ៩៣៥ ករណី និងខេត្ត Long An មានចំនួន ២៨១ ករណី។

តួលេខថ្មីៗទាំងអស់នេះ នាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 ក្នុងស្រុកសរុបចំនួន ១៧៣,៨៦៣ ករណី ចាប់តាំងរលកទី៤ បានមានវត្តមាននៅក្នុងប្រទេសនេះ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺ COVID-19 ចំនួន ៣,៥០១ នាក់ ត្រូវបានរំសាយចេញកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមានដល់ ៥៤,៣៣២ នាក់។ ការស្លាប់ចំនួន ២៥៦ នាក់ ក៏ត្រូវបានប្រកាសកាលពីថ្ងៃពុធផងដែរ ដោយរួមទាំងអ្នកស្លាប់ពីថ្ងៃមុនៗបូកបញ្ចូលគ្នា ដែលនាំឱ្យចំនួនការស្លាប់សរុបកើនឡើងដល់ ២,៣២៧ នាក់។ ឥឡូវនេះមានប្រជាជនវៀតណាមចំនួន ៧.២៩ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដូលរួចហើយ ដោយក្នុងនោះមានពលរដ្ឋជាង ៧៤៤,០០០ នាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស៕

អត្ថបទ៖​ លីដា
ប្រភព៖ VNexpress

Share This Post: