កូវីដ-១៩

ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤២,៩៨២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
August 5, 2021

ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២,៩៨២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ខណៈករណីសកម្មនៅសល់ចំនួន ៤១១,០៧៦ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Republic World ។ ចំនួនអ្នកស្លាប់សរុបក៏បានកើនឡើងដល់ ៤២៦,២៩០ ករណី បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៥៣៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

តួលេខថ្មីៗនៅថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣១,៨១២,១១៤ ករណី ដែលជាចំនួនច្រើនបំផុតទី២ នៅលើពិភពលោកនេះ។ លើសពីនេះអត្រានៃការជាសះស្បើយបានកើនឡើងដល់ ៩៧.៣៧% ដោយបូកបន្លែមការជាសះស្បើយចំនួន ៤១,៧២៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្នុងពេលជាមួយគ្នានេះដែរ អត្រាវិជ្ជមានប្រចាំសប្តាហ៍នៅតែមានកម្រិតទាបជាង ៥% ខណៈបច្ចុប្បន្នការឆ្លងមានតែ ២.៣៧% នៃករណីសរុបប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Republic World

Share This Post: