រដ្ឋបាលខេត្តក្រចេះ សម្រេចផ្អាកសកម្មភាពអាជីវកម្មការចេញ-ចូល ទីតាំងផ្សារស្នួលជាបណ្ដោះអាសន្ន
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីសម្រេច ស្ដីពីបិទខ្ទប់ទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារ ស្ថិតនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ននៅទីតាំងផ្សារស្នួល អនុវត្តចាប់ពីវេលាម៉ោង ១៤៖០០នាទី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចជាថ្មីមកជំនួស។ ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្ដោះអាសន្ននេះ រដ្ឋបាលស្រុកស្នួល សហការ ជាមួយជំនាញមន្ត្រីសុខាភិបាល មានវិធានការដូចខាងក្រោម៖

-ហ៊ុមព័ទ្ធទីតាំង ផ្អាកសកម្មភាពអាជីវកម្ម និងការចេញ-ចូលទីតាំងខាងលើជាបណ្ដោះអាសន្ន
-ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក
-ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យ ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕


ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ