ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងផឹកស៊ីដ៏ធំមួយកន្លែងយីហោ តាសេត

    BY Khmernote Media August 5, 2021
    អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងផឹកស៊ីដ៏ធំមួយកន្លែងយីហោ តាសេត

    រាជធានីភ្នំពេញ៖ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដោយទីតាំងស្ថិតនៅក្នុង ភូមិ១ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    នៅក្នុងការចុះប្រតិ្តបត្តិការខាងលើនេះ មានការសហការពីកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះឡោមព័ទ្ធទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានស្លាកយីហោ (តាសេត) ដែលបានលួចលាក់បើកការផឹកស៊ីជួបជុំគ្នា មិនវ៉ិចខ្ចប់ ដោយផ្ទុយស្រឡះពីសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ។

    បច្ចុប្បន្នរថយន្តសាម៉ុយរបស់ក្រសួងសុខាភិបាល បានមកដល់ទីតាំងខាងលើ ដើម្បីធ្វើការយកសំណាក មនុស្សដែលនៅខាងក្នុងភោជនីយដ្ឋានខាងលើ រួចទើបនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ទៅធ្វើការសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: