កូវីដ-១៩

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ សរុបចំនួន ១៨១,១០២ ករណី ខណៈចំនួនមរណភាពមានដល់ ២,៦៨៥ ករណី នៅក្នុងរលកឆ្លងចុងក្រោយនេះ

BY
autoadmin
August 6, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣,២៩៨ ករណី នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងនៅថ្ងៃដដែលកើនដល់ ៧,២៣៩ ករណី។ ក្នុងនោះផងដែរ ករណីចំនួន ៥,៦៧៧ ត្រូវបានរកឃើញនៅក្នុងកន្លែងចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយករណីចំនួន ១,៥៦២ កំពុងស្ថិតក្នុងការតាមដាន។ តួលេខថ្មីចុងក្រោយនាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសវៀតណាម នៅក្នុងរលកថ្មីចុងក្រោយកើនដល់ ១៨១,១០២ ករណី ខណៈការស្លាប់មាន ២,៦៨៥ ករណី។

ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ៣,៧០៨ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយនៅប្រទេសវៀតណាមកើនដល់ ៥៨,០៤០ នាក់។ ការស្លាប់ថ្មីចំនួន ៣៩៣ នាក់ ក៏ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ ដោយមានករណីចំនួន ២១៤ ត្រូវបានកត់ត្រានៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែសីហា។ តួលេខនេះនាំឱ្យការស្លាប់សរុបនៅប្រទេសវៀតណាមមាន ២,៧២០ ករណី ដោយក្នុងនោះមាន ២,៦៨៥ ករណី ត្រូវបានកត់ត្រានៅក្នុងរលកឆ្លងទី៤ ដែលចាប់ផ្ដើមតាំងពីចុងខែមេសា ឆ្នាំ២០២១ នេះផ្ទាល់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: