ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ធ្វើតេស្ដអាជីវករ និង​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ រកឃើញអាជីវករ​ ចំនួន ៨ នាក់ វិជ្ជមានកូវីដ

    BY Khmernote Media August 6, 2021
    ធ្វើតេស្ដអាជីវករ និង​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ រកឃើញអាជីវករ​ ចំនួន ៨ នាក់ វិជ្ជមានកូវីដ

    កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ហៅកាត់ TYDA បានធ្វើការធ្វើតេស្ដសំណាកលើ អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ផ្សារទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងរកករណីសង្ស័យជំងឺកូវីដ១៩។

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រោយពីការធ្វើតេស្ដលើអាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ ក្រុមគ្រូពេទ្យបានរកឃើញអាជីវករ​ ចំនួន ៨ នាក់ វិជ្ជមានវីរុសកូវីដ-១៩៕

    Share This Post: