ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលស្រុកកណ្តាលស្ទឹង ឆ្លើយតបចំពោះគណនីហ្វេសប៊ុកមួយដែលមានខ្លឹមសារ៖ ម្ចាស់ឡានបែនយីឌុប ត្រូវសមត្ថកិច្ចចាប់ឃាត់ឡាន មានអីចាក់ដីបិទផ្លូវ នៅម្ដុំស្ពានទឹកថ្លា

    BY Khmernote Media August 6, 2021
    នគរបាលស្រុកកណ្តាលស្ទឹង ឆ្លើយតបចំពោះគណនីហ្វេសប៊ុកមួយដែលមានខ្លឹមសារ៖ ម្ចាស់ឡានបែនយីឌុប ត្រូវសមត្ថកិច្ចចាប់ឃាត់ឡាន មានអីចាក់ដីបិទផ្លូវ នៅម្ដុំស្ពានទឹកថ្លា

    ស្រុកកណ្តាលស្ទឹង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សូមឆ្លើយតបជូនគណនីហ្វេសបុ៊ក(facebook) ហេង សុធីរ(Heng sothy ដែលបានឆាតចូល(live)កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖១០នាទី ដែលមានខ្លឹមសារ៖ « ម្ចាស់ឡានបែនយីឌុប ត្រូវបានសមត្ថកិច្ចចាប់ឃាត់ឡានគាត់ មានអីចាក់ដីបិទផ្លូវ កន្លែងកើតហេតុនៅម្តុំស្ពានទឹកថ្លា កំពង់ទួល។ ចុច Like Page នេះ Update ព័ត៌មានជូនបងប្អូន សូមជួយស៊ែរវីដេអូនេះផង…។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សព្រមទាំងមានបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។ លោកអធិការ និងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ និងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានចុះទៅស្រាវជ្រាវករណីខាងលើ ដែលជាលទ្ធផល៖

    – ថ្ងៃព្រហស្បតិ៍ ១២រោជ ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោង ១២៖៣០នាទី ដោយការចង្អុលបង្ហាញពីអធិការកម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ និងកម្លាំងអន្តរាគមន៍ បានចុះដល់ចំណុចភូមិអូរអណ្ដូង ឃុំបាគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល នៅលើផ្លូវលេខ ២០អាគឺពិតជាមានការកកស្ទះ ចរាចរណ៍ប្រាកដមែន មូលហេតុនៃការកកស្ទះចរាចរណ៍នោះគឺ បណ្ដាលមកពី ក្រសួងនិងសាធារណការខេត្ត សហការជាមួយស្ថានីយជញ្ជីងថ្លឹងរថយន្តចល័ត លេខ២ និងលេខ៣ បានធ្វើការឃាត់រថយន្តបែនចំនួន ២គ្រឿង ក្រោយមកក៏បានឃាត់រថយន្តដឹកថ្ម ១គ្រឿងទៀត ស្រាប់តែមានក្រុមរថយន្តដឹកដី ដឹកថ្មជាច្រើនបាន ដាក់ឡាននៅពាសពេញផ្លូវ ធ្វើឱ្យមានការកកស្ទះខ្លាំង ក្នុងចំណោមរថយន្តដឹកដីថ្មទាំងអស់នោះ គឺមានរថយន្តដឹកថ្ម ១គ្រឿង បានបែនថ្មចាក់នៅលើផ្លូវ ធ្វើឱ្យមានការកកស្ទះកាន់តែខ្លាំង ដោយឃើញស្ថានភាពកកស្ទះកាន់តែច្រើន និងពិបាកគ្រប់គ្រង ក្រុមការងារជញ្ជីងចល័តផ្លូវជាតិលេខ ២ បានទាក់ទងតាមទូរស័ព្ទ មកលោកអធិការ ដើម្បីសុំកម្លាំងអន្តរាគមន៍ ក្នុងការជួយសម្រួលចរាចរណ៍ដែលកំពុងមានការកកស្ទះខ្លាំង ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការបានដឹកនាំកម្លាំងផ្ទាល់ចុះមកដល់ទីតាំងកន្លែងកើតហេតុខាងលើ ក៏ប៉ុន្តែចំពោះរថយន្តដែលល្មើសដែលបែនថ្មចាក់នៅលើផ្លូវ ធ្វើឲ្យមានការកកស្ទះនោះគឺបានបើករត់គេចខ្លួនបាត់ទៅហើយ ក្រោយពេលកើតហេតុកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ ប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងអន្តរាគមន៍ ដែលដឹកនាំដោយលោកអធិការផ្ទាល់ បានធ្វើការបញ្ជៀស និងសម្រួលចរាចរណ៍កុំអោយមានការកក់ស្ទះបន្ដទៅទៀត ដោយមានការភាន់ច្រឡំគ្នាទៅលើអ្នកបើកបរ និងរថយន្តម៉ាសស្ដា ១គ្រឿង ថាជាម្ចាស់រថយន្ត ដែលល្មើសបែនថ្មចាក់នៅលើផ្លូវ លោកអធិការបានបញ្ជាអោយនាំយកអ្នកបើបររថយន្ត និងរថយន្តម៉ាសស្ដា ១គ្រឿង មកធ្វើការសាកសួរនៅអធិការដ្ឋាន បន្ទាប់ពីបានសួនាំរួចរាល់ លោក ចយ វណ្ណា ដែលជាតំណាងខាងក្រសួងសាធាណៈការខេត្ត និងក្រុមការងារជញ្ជីង មិនមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់ទៅលើអ្នកបើកបរទាំង ២នាក់និងរថយន្តម៉ាសស្ដា សមត្ថកិច្ចបានអនុញ្ញតអោយម្ចាស់រថយន្តទាំង ២នាក់និងរថយន្តត្រឡប់ទៅផ្ទះវិញ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: