Breaking News – ក្រសួងប្រកាសរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ (Delta) ៦៧ករណីថែមទៀត
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅថ្ងៃទី៤ ខែសីហា ក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុះស្រុកនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន ០២នាក់ (ស្រី០២នាក់) ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ០៩នាក់ (ស្រី៦នាក់) ដែលមានលំអិតដូចខាងក្រោម៖

គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៣២៧នាក់ (ស្ត្រី១៥៧នាក់)៕
