ព័ត៌មានជាតិ
លោកគ្រូ ហៀក វណ្ណ: ដែលបង្រៀនគណិតវិទ្យាតាមអនឡាញពីមណ្ឌលចត្តាឡីស័ក ទទួលបានជំនួយមួយចំនួន
BY Khmernote Media
August 6, 2021
លោកគ្រូ ហៀក វណ្ណៈ នៅព្រឹកនេះបានថ្លែងអំណរគុណដល់លោក យូ សុខខេង នាយកសាលា ពន្លកខ្មែរ ដែលបានយកជំនួយនិងថវិកាមួយចំនួនជូនលោកនិងក្រុមគ្រួសារដែលកំពុងព្យាបាលជំងឺនៅវិទ្យាល័យ ព្រហ្មនិមិត្ត ក្រុងប៉ោយប៉ែត។

លោកគ្រូ ហៀក វណ្ណៈ ជាមន្ត្រីចូលនិវត្តន៍និងជាគ្រូនៅអតីតវិទ្យាល័យ ប៉ោយប៉ែតក្រុង គាត់បង្រៀនកម្រិតអនុវិទ្យាល័យ។ បើតាមលោកឆន ឈឺន ជាមិត្តរួមការងារជាមួយលោកគ្រូបានអោយ ដឹងថាលោកគ្រូ ហៀក វណ្ណៈ ហៅ លោកគ្រូ តា គឺជាគ្រូគណិតវិទ្យា ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូៗ និងសិស្សជំនាន់ក្រោយនូវបទពិសោធន៍ល្អៗ ទាក់ទង និងការបង្រៀន និងបំណិនជីវិតជាច្រើន។
លើសពីនេះគាត់បានបណ្តុះបណ្តាធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន។ បើទោះជាកំពុងទទួលការព្យាបាលកូវីដ-១៩ កម្រិតស្រាល លោកគ្រូនៅតែបង្រៀនគណិតវិទ្យាតាមអនឡាញ ដដែល ៕




